សូមស្វាគមន៍មកកាន់គេហទំព័ររបស់លោកគ្រូ ហ៊ុន ចិត្ត — ចែករំលែកព្រះបន្ទូល ជំនឿ និងជីវិត
ទំព័រដើម/អត្ថបទ/បន្ទប់អានព្រះបន្ទូល
•5 នាទីនៃការអាន•លោកគ្រូ ហ៊ុន ចិត្ត

អ៊ីសាក់ញូតុន

អ៊ីសាក់ញូតុន

អ៊ីសាក់ញូតុន អ្នកវិទ្យាសាស្រ្តដែលបានរកឃើញរូបមន្តរូបវិទ្យាដ៏ល្បីល្បាញ F=m.a ហើយជឿថា ច្បាប់រូបវិទ្យាគឺបានកើតមកពីព្រះជាម្ចាស់។

ជីវិតវ័យកុមារ និងការសិក្សា

អ៊ីសាក់ញូតុនកើតនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៦៤៣ នៅ Woolsthorpe ប្រទេសអង់គ្លេស។ ឪពុករបស់គាត់បានស្លាប់មុនពេលដែលគាត់កើតទៅទៀត ក្រោយមកម្តាយរបស់គាត់ បានទុកគាត់ឱ្យរស់នៅជាមួយនឹងសាច់ញាតិ។ ញូតុនធំលូតលាស់ឡើងជាមួយភាពស្ងៀមស្ងាត់ ម៉ឺងម៉ាត់ និងគិតគូរយ៉ាងស៊ីជម្រៅ។ តាំងពីក្មេងមក គាត់ចូលចិត្តអាន សាងសង់ និងសង្កេតមើលធម្មជាតិ។ កាលពីក្មេង បើទោះបីជាក្មេងៗដទៃទៀត លេងសប្បាយនៅខាងក្រៅក៏ដោយ ញូតុនចូលចិត្តអង្គុយតែម្នាក់ឯងហើយសញ្ជឹងគិតដែរ។

មុនពេលដែលមនុស្សគ្រប់គ្នាស្គាល់អីសាក់ញូតុន ក្មេងប្រុសដ៏ឯកាម្នាក់នេះ ចង់ដឹងចង់ឃើញ ហើយតែងតែសួរនូវសំណួរដ៏លំបាកៗ។ គាត់ចង់ដឹងពីរបៀបដែលពិភពលោកនេះដំណើរការ មិនមែន សម្រាប់ភាពល្បីល្បាញទេ ក៏ប៉ុន្តែ ព្រោះចង់ស្វែងរកការពិតនៃសាកលលោកនេះ។

កាលនៅជាសិស្ស គាត់មិនមែនជាសិស្សពូកែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែអ្វីដែលធ្វើអោយគាត់តស៊ូមិនព្រមបោះបង់នោះ គឺថាគាត់បានជ្រើសរើស ការមានវិន័យសម្រាប់ខ្លួនឯង ការផ្តោត និងខិតខំសិក្សាយ៉ាងខ្លាំង។

របកគំហើញក្នុងពេលមានជំងឺរាតត្បាត

នៅឆ្នាំ ១៦៦៥ ជំងឺប៉េសរីករាលយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេស ហើយសាកលវិទ្យាល័យរបស់គាត់បានបិទ។ គ្រប់គ្នាគិតថា ការសិក្សារបស់ពួកគេបានចប់ហើយ ប៉ុន្តែសម្រាប់ញូតុនវិញ វាបានក្លាយទៅជាឱកាសដ៏អស្ចារ្យបំផុតសម្រាប់គាត់។ គាត់ព្យាយាមសិក្សានៅផ្ទះដោយខ្លួនឯង គ្មានគ្រូ គ្មានថ្នាក់រៀន គាត់បានសិក្សាទាំងយប់ទាំងថ្ងៃ។ គាត់បានសង្កេតមើលផ្កាយ សិក្សាពីពន្លឺ ហើយសួរសំណួរអំពីចលនា ពេលវេលា និងទំនាញផែនដី។

មានពេលមួយ គាត់បានមើលឃើញផ្លែប៉ោមធ្លាក់ចុះមកដី ជាពេលវេលាដែលគាត់បានបង្កើតជាសំនួរមួយ ថាហេតុអ្វីបានជាគ្រប់របស់ទាំងអស់ធ្លាក់ចុះមកដីបែបនេះ? សំនួរនេះហើយដែលបានផ្លាស់ប្តូរពិភពលោក។

ក្រោយមក ញូតុនបានសរសេរច្បាប់ដែលពន្យល់ពីរបៀបដែលភពនានាធ្វើចលនា និងរបៀបដែលសកលលោកនេះដំណើរការ។

«មានមនុស្សជាច្រើនដែលមិនបានដឹងអំពីរឿងរបស់ញូតុន ញូតុនជឿថាសកលលោកនេះមិនបានកើតមកដោយចៃដន្យទេ គាត់ជឿថាមានអ្នកដែលបង្កើតវាមក។ នៅពេលដែលគាត់សិក្សាពីចលនា ពន្លឺ និងទំនាញផែនដី គាត់បានរកឃើញនូវសណ្តាប់ធ្នាប់ ច្បាប់ដែលចង្អុលបង្ហាញទៅកាន់អ្នកដែលបានបង្កើតវាមក។ គាត់ធ្លាប់បានសរសេរថា ការងាររបស់គាត់ គឺស្វែងយល់ពីការបង្កើតរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្បាស់ប៉ុណ្ណោះ។»
ទស្សនៈរបស់ អ៊ីសាក់ញូតុន

ជំនឿលើព្រះជាម្ចាស់

លោកអ្នកដឹងទេថា៖ ញូតុនជឿថាព្រះជាម្ចាស់ នៅពីក្រោយអ្វីៗទាំងអស់ដែលគាត់បានរកឃើញ។ គាត់បានសិក្សាព្រះគម្ពីរ ជាងវិទ្យាសាស្ត្រ។ គាត់អធិស្ឋានយ៉ាងខ្លាំង ហើយជឿថា សណ្តាប់ធ្នាប់នៃសកលលោកនេះបានបង្ហាញពីព្រះតម្រិះ និងព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ សម្រាប់ញូតុន វិទ្យាសាស្ត្រមិនមែនជាទីមោទនភាពសម្រាប់គាត់ទេ ប៉ុន្តែវាជាការលើកដំកើងដល់ព្រះដែលបានបង្កើតសាកលលោកនេះ។

ការលើកទឹកចិត្ត

ប្រសិនបើព្រះជាម្ចាស់បានដាក់ផ្កាយនៅចំកន្លែងរបស់វា នោះព្រះជាម្ចាស់ទ្រង់ក៏អាចដឹកនាំ និងរៀបចំជីវិតរបស់លោកអ្នកបានដែរ។ ព្រះជាម្ចាស់អាចប្រើប្រាស់មនុស្សដ៏ស្ងប់ស្ងាត់ម្នាក់ តាមវិធីដ៏អស្ចារ្យរបស់ទ្រង់។ ពេលវេលាស្ងៀមស្ងាត់ ជាមួយព្រះជាម្ចាស់អាចកំណត់អនាគតរបស់យើងបាន។

សូមព្រះប្រទានពរ។

អំពីម្ចាស់ប្លុក និងអ្នកនិពន្ធ
លោកគ្រូ ហ៊ុន ចិត្ត
លោកគ្រូ ហ៊ុន ចិត្តប្លុកផ្ទាល់ខ្លួនរបស់លោកគ្រូ ហ៊ុន ចិត្ត — ចែករំលែកព្រះបន្ទូល ជំនឿ និងការបណ្តុះសិស្ស ដើម្បីនាំចិត្តមនុស្សទៅរកព្រះយេស៊ូវ។
← ត្រឡប់ទៅកាន់អត្ថបទទាំងអស់
បណ្ណាល័យសិក្សាបណ្ណសារវីដេអូ