Sunday Sanctuary Worship at 10:00 AM — join us this week!
Telegram
Home/Articles/Reading Room
•5 min read•Leader Hun Chet

Eric Liddell

Eric Liddell

បដិសេធមិនចូលរួមប្រកួតកីឡាអូឡាពិក ដែលរៀបចំ ចំថ្ងៃអាទិត្យ ជាកីឡាករអត្តពលិកដ៏ល្បីល្បាញ បុរសម្នាក់នោះឈ្មោះថា Eric Liddel.

ការសម្រេចចិត្តដ៏លំបាកនៅក្នុងអូឡាំពិក

នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩២៤ មនុស្សគ្រប់គ្នាគិតថា កីឡាករ Eric Liddel នឹងយកឈ្នះការប្រកួតរត់ប្រណាំងចំងាយ ១០០ម៉ែត្រ។ ប៉ុន្តែនៅពេលដែលគាត់ដឹងថា ការប្រកួតត្រូវបានគេរៀបចំឡើង ចំថ្ងៃអាទិត្យ គាត់បានបដិសេធមិនចូលរួមប្រកួតឡើយ។ លោក Eiric Liddel ជាគ្រីស្ទបរិស័ទដែលមានជំនឿមុតមាំ ហើយគាត់ជឿថា ការថ្វាយបង្គំនៅថ្ងៃអាទិត្យជាអាទិភាពទី១ ដែលគ្រីស្ទបរិស័ទត្រូវជ្រើសរើស។ មានមនុស្សជាច្រើន បានសើចចំអកអោយគាត់ ថាគាត់កំពុងតែធ្វើអោយឱកាសដ៏អស្ចារ្យបានបាត់បង់ហើយ។

«លោកអ្នកដឹងទេថា មានរឿងដ៏អស្ចារ្យមួយ គាត់បានផ្លាស់ប្តូរទៅចូលរួមប្រកួតការរត់ប្រណាំងចំណាយ ៤០០ ម៉ែត្រវិញ ដែលមនុស្សគ្រប់គ្នាគិតថា គាត់មិនអាចយកឈ្នះបានទេ។ នៅថ្ងៃប្រកួតនោះ មានមនុស្សម្នាក់បានប្រគល់កូនក្រដាស់កត់ចំណាំមួយអោយគាត់ ដោយសរសេរថា «អ្នកណាដែលលើកដំកើងដល់ព្រះ នោះព្រះនឹងលើកដំកើងអ្នកនោះ»។ អេរិកបានប្រកួត ជាមួយនឹងកម្លាំងដែលព្រះជាម្ចាស់បានប្រទានអោយគាត់ ហើយទីបំផុតគាត់បានយកឈ្នះមេដាយមាស ដោយបង្កើតនូវកំណត់ត្រាមួយដ៏អស្ចារ្យសម្រាប់ពិភពលោក។»
ជ័យជំនះរបស់ Eric Liddell

ជីវិតបម្រើព្រះ និងមនុស្ស

បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិក គាត់មិនបានដេញតាម កិត្តិយស ឬភាពល្បាញល្បីទេ គាត់បានធ្វើដំណើរទៅប្រទេសចិន ដើម្បីក្លាយជាបេសកជននៅទីនោះ ដោយឆ្លងកាត់នូវការបម្រើដ៏លំបាក។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ គាត់ត្រូវបានគេចាប់ដាក់គុកនៅក្នុងមន្ទីរឃុំឃាំងរបស់ជនជនជាតិជប៉ុន គឺនៅទីនោះហើយដែលគាត់បានផ្សាយដំណឹងល្អ និងលើកទឹកចិត្ត ដល់អ្នកដែលទន់ខ្សោយ និងបាក់ទឹកចិត្ត គាត់បានរក្សាក្តីសង្ឃឹម និងក្តីអំណរជានិច្ចរហូតដល់គាត់ស្លាប់នៅទីនៅក្នុងឆ្នាំ១៩៤៥។

ការរៀនសូត្រពីជីវិតរបស់គាត់

បងប្អូនអ្វីដែលយើងបានរៀនពីលោក អេរិកនោះគឺថា ជំនឿគឺធំជាង កិត្តិយស ប្រជាប្រិយភាព ឬភាពប្រសើរសម្រាប់ខ្លួនឯង គាត់បានជ្រើសរើសអ្វីដែលគាត់ជឿថាត្រឹមត្រូវ ទោះបីជាវា ធ្វើឱ្យគាត់ខាតបង់ក៏ដោយ។ គាត់បានហ្វឹកហាត់យ៉ាងលំបាក ហើយបានប្រើប្រាស់អំណោយទានរបស់គាត់ដើម្បីបម្រើដល់ព្រះជាម្ចាស់ និងលើកដំកើងដល់ព្រះជាម្ចាស់ មិនមែនសម្រាប់សិរីល្អរបស់ខ្លួនឯង ឬគ្រាន់តែភាពល្បាញល្បីនោះទេ។

ជីវិតគឺ ធំជាងពានរង្វាន់ ជ័យជម្នះដ៏អស្ចារ្យបំផុតរបស់គាត់មិនមែនជាមេដាយទេ តែវាគឺជាការស្រឡាញ់ និងការបម្រើដល់មនុស្ស។

សូមព្រះប្រទានពរ Follow For More.

About The Preacher & Writer
Hun Chet
Hun ChetSharing the Gospel through biblical encouragement, Christian teaching, prayer, and ministry content that points hearts to Jesus Christ.
← Back to all articles
Study LibraryVideo Archives